ប៉ៃលិន៖ នារសៀល ថ្ងៃសុក្រ ១២ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣
លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន, លោក លោកស្រីអនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសកាន់ប្រព័ន្ធ FMIS ទាំងអស់ បានចូលរួមវគ្គបណ្តុះបណ្តាលពង្រឹងសម្ថភាពបន្ថែម ស្តីពីគន្លឹះថ្មីបន្ថែមលើការប្រើប្រាស់ប្រព័ន្ធ FMIS តាមរយៈតាមប្រព័ន្ធ Video Conference (ZOOM)។ ដែលកិច្ចប្រជុំនេះមានគោលបំណងពង្រឹងសម្ថភាពបន្ថែម, ដោះស្រាយនូវបញ្ហាប្រឈមនានា, ពិភាក្សាលើនីតិវិធីចុះប្រតិបត្តិការចូលក្នុងប្រព័ន្ធ និងជម្រាបជូនពីគោលការណ៍ថ្មីៗ ជូនដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធ FMIS។